theory_banner

គោលការណ៍នៃវិធីព្យាបាល

វិធីសាស្រ្តចម្បងនៃដំណើរការដែលមានសុវត្ថិភាពពេញលេញ ត្រូវបានពន្យល់តាមបែបគោលការណ៍ វិទ្យាសាស្ត្ររបស់វានៅទីនេះ។ វិធីព្យាបាលនេះគឺទីមួយពាក់ព័ន្ធការកែសម្រួលរបបអាហារ និងវិធីព្យាបាលទីពីរគឺការកំណត់ពេលរួមដំណេកដែលត្រឹមត្រូវ វិធីព្យាបាលនីមួយៗត្រូវបានពន្យល់ក្នុងលក្ខ ខណ្ឌងាយយល់ដូចខាងក្រោមនេះ៖

ការកែសម្រួលរបបអាហារ (លំនឹងអ៊ីយ៉ុង)

យោងតាមការស្រាវជ្រាវដែលបានធ្វើឡើងដោយ Jacques and Stolwoski បានឲ្យដឹងថា របបអាហាររបស់ស្រ្តីមានផលប៉ះពាល់ទាំងស្រុង និងយ៉ាងខ្លាំងដល់ការរួមដំណេកដែលធ្វើឲ្យមានគភ៌។ នេះផ្អែកលើការសិក្សាស្រាវជ្រាវទាក់ទងនឹងភ្នាសថ្លា ដែលនៅនៅព័ទ្ធជុំវិញពង (ស៊ុត) មានការបង្កមេជីវិតបញ្ចូលគ្នា ហើយអាចបញ្ចេញជាពង។ អត្រាសូដ្យ៉ូម ប៉ូតាស្យ៉ូម/កាល់ស្យ៉ូម ម៉ាញ៉េស្យ៉ូម មានផលប៉ះពាល់លើជីវម៉ូលេគុលនៃការបង្កកំណើត។ ផលប៉ះពាល់នោះត្រូវបានហៅថា ជាការកែសម្រួលម៉ូលេគុល ដែលបង្កឲ្យមានការផ្លាស់ប្តូរជាក់លាក់ក្នុងសមាសធាតុភ្នាស ការផ្លាស់ប្តូរក្នុងការបង្កកំណើត ធ្វើឲ្យប៉ះពាល់ដល់ការចាប់យកដែលមានការជ្រើសរើសរវាងមេជីវិតញី X X និងមេជីវិតឈ្មោល Y X យោងតាមការប្រែប្រួលសក្តានុពលទៅលើមេជីវិតទាំងពីរប្រភេទនេះ។

ធ្វើឲ្យដំណើរការងាយស្រួល

  • បើស្រ្តីទទួលទានរបបអាហារដែលមានសារធាតុកាល់ស្យ៉ូមខ្ពស់ ម៉ាញ៉េស្យ៉ូមខ្ពស់ សូដ្យ៉ូមទាប និងប៉ូតាស្យ៉ូមទាប សម្រាប់រយៈពេលពី ៦ ទៅ៨ សប្តាហ៍ ដើម្បីឲ្យមានគភ៌ ការជម្រុះពងនឹងចាប់យកតែមេជីវិតញី X X និងច្រានមេជីវិតឈ្មោល Y Yចេញ ហើយជាលទ្ធផលបង្កកំណើតជាកូនស្រី។
  • ផ្ទុយមកវិញ បើស្រ្តីទទួលទានរបបអាហារដែលមានសារធាតុ សូដ្យ៉ូមខ្ពស់ និងប៉ូតាស្យ៉ូម ខ្ពស់ កាល់ស្យ៉ូមទាប ម៉ាញ៉េស្យ៉ូមទាប សម្រាប់រយៈពេលពី ៦ ទៅ ៨ សប្តាហ៍ ដើម្បីឲ្យមានគភ៌ ការជម្រុះពងនឹងចាប់យកតែមេជីវិតឈ្មោល Y និងច្រានមេជីវិតញី Xចេញ ហើយជាលទ្ធផលបង្កកំណើតជាកូនប្រុស។
  • ទ្រឹស្តីនេះពន្យល់ថា ទោះបីជាលទ្ធភាពមានមេជីវិតញី X និងមេជីវិតឈ្មោល Y ជម្រុះពងរហូតដល់ ៥០-៥០ ក៏ដោយ ជាលទ្ធផលអត្រាបង្កកំណើតកូនប្រុស កូនស្រីជាទូទៅ ៥០-៥០ អត្រាពិតប្រាកដគឺ ៩៦-៤ ដែលគូស្វាមីភរិយា ៩៦% នៅបន្តមានកូនដែលមានភេទដូចគ្នា។

និន្នាការ

X-Y
 [រូបភាព]

គោលការណ៍នៃកាកំណត់ពេលវេលារួមដំណេក

ទោះបីជាវិធីប្រើពេលវេលារួមដំណេកដែលល្អ មិនទទួលបានភាគរយជោគជ័យច្រើនក៏ដោយ ក៏ការរួមបញ្ចូលវិធីបបអាហារ ជាវិធីដែលល្អរបស់យើង។ នេះផ្អែកលើការពិតគឺ មេជីវិតឈ្មោល Y ស្រាលជាង និងហែលលឿនជាង មេជីវិតញី Xដែលធ្ងន់ជាង។ ដូច្នេះ អ្នកជំងឺត្រូវបានណែនាំឲ្យកំណត់ពេលវេលាឲ្យបានច្បាស់លាស់ក្នុងការរួមដំណេក ទៅតាមថ្ងៃដែលពងមេជីវិតជ្រុះ មក។

វិធីនេះ អាចជួយឲ្យចាប់យកករណីបង្កកំណើត ក្នុងអំឡុងពេលជម្រុះពងមេជីវិតដែលខុសប្រក្រតី និងពន្លឿនពេលវេលាព្យាបាល ដោយជ្រើសរើសពេលវេលាក្នុងការរួមដំណេកនេះ។

គោលការណ៍នៃវិធីព្យាបាលដែលមានសុវត្ថិភាព

វិធីសាស្រ្តនេះ ផ្អែកលើការផ្លាស់ប្តូរដែលប៉ិនប្រសប់តាមបែបធម្មជាតិទាំងស្រុង ក្នុងការប្រើរបបអាហាររបស់ស្ត្រី ហើយការធ្វើរបៀបនេះគ្មានផលប៉ះពាល់ដល់សុខភាពទេ។ ទោះបីជាអ្នកជំងឺប្រើប្រាស់រយៈយូរយ៉ាងណាក៏ដោយ ជាពិសេស ក្នុងករណីដែលប្រើវិធីបង្កកំណើតជាលើកទីពីរ វាមិនមានផលប៉ះពាល់រយៈពេលខ្លី ឬរយៈពេលវែងដល់ ម្តាយនិងទារកទេ។

ដោយសារតែយើងមិនធ្វើអ្វីមួយ ដែលជាសុប្បនិម្មិត ឬប្រឆាំងនឹងការបន្តពូជតាមផ្លូវធម្មជាតិ វាពិតជាគ្មានឱកាសប៉ះពាល់ ដែលធ្វើឲ្យទារកមានរូបរាងខុសប្រក្រតីនោះឡើយ។

diet-safety
សូមទាក់ទងមកយើង