theory_banner

ចាប់ផ្តើមការព្យាបាល

តើត្រូវចាប់ផ្តើមការព្យាបាលដោយវិធីណា?

ដោយសារតែវាជាការព្យាបាលតាមតម្រូវការរបស់អ្នកជំងឺ នៅទីនេះអ្នកជំងឺគួរដឹងថា វាមិនមែនជា “របបអាហារមួយមុខព្យាបាលគ្រប់ជំងឺ” ទេ វាជាប្រភេទរបបអាហារ។ របបអាហារត្រូវបានរៀបចំជាពិសេសសម្រាប់អ្នកជំងឹម្នាក់ៗ អាស្រ័យលើអាការលម្អិតរបស់អ្នកជំងឺ។ អ្នកជំងឺត្រូវមកជួបយើង២ខែ មុនគាត់ចង់មានផ្ទៃពោះ។ យើងត្រូវការជួបអ្នកជំងឺម្តងក្នុងមួយខែរហូតដល់មានគភ៌ បន្ទាប់ពីអ្នកជំងឺធ្វើតាមការណាត់របស់គ្រូពេទ្យដែលមានជំនាញខាងឲ្យមានទារករបស់គាត់ផ្ទាល់ រហូតដល់ថ្ងៃប្រសូត្រ។ ទោះបីជាមានហេតុផលខ្លះក៏ដោយ អ្នកជំងឺមិនអាចមកជួបពេទ្យដោយគ្មានការណាត់បានទេ លើកលែងតែការលៈទេសៈមិនអាចជៀសបាន ស្វាមីរបស់អ្នកជំងឺអាចមកជួបពេទ្យបានតាមខក្ខខណ្ឌតម្រូវ លម្អិត។

ទិន្នន័យតម្រូវឲ្យមានពីអ្នកជំងឺ ៖

  • ការធ្វើតេស្តឈាម
    (ក) សូដ្យ៉ូមសេរ៉ូម ប៉ូតាស្យ៉ូមសេរ៉ូម (សម្រាប់កូនប្រុស)
    (ខ) កាល់ស្យ៉ូមសេរ៉ូម ម៉ាញ៉េស្យ៉ូមសេរ៉ូម (សម្រាប់កូនស្រី)
  • ការថតសម្ពាធឈាម
  • ទម្ងន់
  • ថ្ងៃខែមករដូវចុងក្រោយ

បន្ទាប់ពីយើងមានប្រព័ន្ធគ្រប់គ្រងដាតាបេស (database) របស់អ្នកជំងឺរបស់យើង ដោយផ្អែកលើប៉ារ៉ាម៉ែត្ររៀងខ្លួនជាក់លាក់មួយ របបអាហារតាមតម្រូវការត្រូវបានរៀបចំសម្រាប់គាត់។ របប អាហារនេះត្រូវបានបំពេញដោយរបបអាហារបន្ថែម។ អ្នកជំងឺត្រូវប្រើរបបអាហារ និងអាហារបន្ថែមរហូតដល់គាត់មានគភ៌។ ប៉ុន្តែរបបអាហារ និងអាហារបន្ថែមត្រូវប្រើយ៉ាងហោចណាស់ រយៈពេលពី៦ទៅ៨សប្តាហ៍ដើម្បីឲ្យមានដំណើរការក្នុងស្បូន។ ដូច្នេះ ការចាប់ផ្តើមពីរបបអាហារដំបូង វិធីការពារមិនឲ្យមានកូនត្រូវបានប្រើរហូតដល់អ្នកជំងឺអស់រដូវដំបូងលើកទីពីរ។ បន្ទាប់ពីនោះមក ត្រូវឈានចូលអ្វីដែលគេហៅថា ខួបនៃគោលដៅ (ជាខួបដែលសន្និដ្ឋានថាគាត់មានគភ៌)។ នៅក្នុងខួបនៃគោលដៅ ត្រូវបានសន្និដ្ឋានថា គាត់មានការរួមដំណេកតាមថ្ងៃកំណត់ជាក់លាក់ តាមផែនការផ្ទាល់ខ្លួននៃតារាងសកម្មភាព។ ពេលវាលាច្បាស់លាស់ ត្រូវបានរៀបចំឡើងសម្រាប់អ្នកជំងឺទាំងអស់។

សូមទាក់ទងមកយើង