ដោយសារតែវាជាការព្យាបាលតាមតម្រូវការរបស់អ្នកជំងឺ នៅទីនេះអ្នកជំងឺគួរដឹងថា វាមិនមែនជា “របបអាហារមួយមុខព្យាបាលគ្រប់ជំងឺ” នោះទេ វាជាប្រភេទរបបអាហារ។ របបអាហារត្រូវបានរៀបចំ ជាពិសេសសម្រាប់អ្នកជំងឹម្នាក់ៗ អាស្រ័យលើអាការះច្បាស់លាស់ របស់អ្នកជំងឺ។ អ្នកជំងឺត្រូវមកជួបវេជ្ជបណ្ឌិត ២ខែ មុនគាត់ចង់មានផ្ទៃពោះ។ វេជ្ជបណ្ឌិត ត្រូវការ ជួបអ្នកជំងឺម្តងក្នុងមួយខែរហូតដល់មានគភ៌ បន្ទាប់ពីអ្នកជំងឺធ្វើតាមការណាត់របស់ គ្រូពេទ្យ ដែលមានជំនាញពិនិត្យទារករបស់គាត់ផ្ទាល់ រហូតដល់ថ្ងៃឆ្លងទន្លេ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំងឺមិនអាចមកជួបពេទ្យដោយគ្មានការណាត់ បានឡើយ លើកលែងតែកាលៈទេសៈមិនអាចជៀសបាន ហើយស្វាមីរបស់អ្នកជំងឺអាចមក ជួបពេទ្យបានតាមលក្ខខណ្ឌកំណត់ច្បាស់លាស់។
អានបន្តវិធីសាស្រ្តចម្បងនៃដំណើរការដែលមានសុវត្ថិភាពពេញលេញ ត្រូវបានពន្យល់តាមបែបគោលការណ៍វិទ្យាសាស្ត្រនៅទីនេះ។ វិធីព្យាបាលនេះគឺទីមួយពាក់ព័ន្ធនឹងការកែសម្រួលរបបអាហារនិងវិធីព្យាបាល ទីពីរគឺការកំណត់ពេលរួមដំណេកដែលត្រឹមត្រូវ វិធីព្យាបាលនីមួយៗត្រូវបានពន្យល់ក្នុងលក្ខខណ្ឌងាយយល់ដូចខាងក្រោមនេះ៖